Global R-Keeper:

ដំណោះស្រាយសំរាប់ភោជនីយដ្ឋានកាហ្វេសួនច្បារ

ទំរង់ហាងកាហ្វេសួនច្បារត្រូវបានរីកចំរើនជាយូរមកហើយ។  ជាមួយនឹងបណ្តាភោជ្ជនីយ​ដ្ឋាន និងហាងកាហ្វេតាមរបៀបអឺរ៉ុបទាំងនោះ ប្រព័ន្ធគ្រប់គ្រងតាមរបៀបទាន់សម័យក៏​កំពុងតែមានការរីកចំរើននិងគាំទ្រយ៉ាងក្លាំងក្លាផងដែរ ពីសំណាក់សិស្សសាលា និសិ្សត និងប្រជាជនទាន់សម័យទាំងឡាយ។ល។ ជាមួយនឹងការបង្កីតនូវផ្ទៃធំទូលាយ មានផាល​សុខភាព និងមានការតុបតែងតាមរបៀបធម្មជាតិផងនោះ បានធ្វើអោយអតិថជន ដែលមកទីនោះមានអារម្មណ៍ជ្រះថ្លា និងស្រួលខ្លួន ក្រោយពីមួយថ្ងៃធ្វើការហត់ណើយ។

មិនត្រឹមតែប៉ុណ្តោះបណ្តាហាងកាហ្វេសួនច្បារ ដែលមានទ្រង់ទ្រាយធំសព្វថ្ងៃនេះសុទ្ធ​តែបានបំពាក់នូវឧបករណ៍ទំនើបៗ និងបន្ទប់ស្អាតៗសំរាប់អ្នកពាណិជ្ជកម្មជួបជុំពិភាក្សា​ការងារ ឬសំរាប់អ្នក freelancer អង្គុយកំសាន្ត ផឹកកាហ្វេផងនិងធ្វើការផង។ ប៉ុន្តែការចល័ត​ច្រើនក្នុងការបំរើភ្ញៀវរាល់ថ្ងៃ​ក៏ដូចជាដើរកត់ត្រាការកុម្មង់រួចបញ្ជូនទៅកន្លែង​ចំអិនបានធ្វើ​អោយមានការយឺតយ៉ាវជាខ្លាំង ដែលប្រការនេះបានធ្វើអោយមានភ្ញៀវមួយ​ចំនួនអាក់អន់​ចិត្តនិងពិបាកទ្រាំទៅនឹងភាពរញ៉េរញៃរបស់ហាង។ ក្រៅពីលក្ខណៈខាងលើ សព្វថ្ងៃនេះ​ប្រព័ន្ធហាងកាហ្វេសួនច្បារ​ មានការបំរើដល់អាហារថ្ងៃត្រង់ទៀតផង ជាមួយនឹងបញ្ជីមុខ​ម្ហូបនិងភេសជ្ជៈជាច្រើនទៀត ប៉ុន្តែនៅពេលមានភ្ញៀវច្រើននឹងម្តងៗ តែងតែមានការប៉ះ​ពាល់ដល់ការបំរើតុរបស់បុគ្គលិកទៅដល់ភ្ញៀវជានិច្ច។ រួមជាមួយនឹងប្រព័ន្ធ ដែលធ្វើការមិនសូវបានល្អ ដោយការខ្វះបទពិសោធន៍ផងនោះ បានធ្វើអោយប៉ះពាល់ជា​ច្រើនដល់ស្ថានភាពមុខចំជួញរបស់ហាង។

ជាពិសេស ភ្ញៀវចូលមកនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទានតែងតែមានចំនួនច្រើន ដូច្នេះ​ការគិតលុយក៏ជាចំណោទមូយដែលពិបាក នឹងរកដំណោះស្រាយផងដែរ។ ក្រៅពីមាន​លក្ខណៈងាយ​ស្រួលប្រើដល់បុគ្គលិក​ និងរក្សានូវល្បឿនបំរើការក្នុងហាងកាហ្វេ​ ប្រព័ន្ធ​ត្រូវតែមានភាពធន់ទៅនឹងការប្រើប្រាស់ទៀតផង។ ផ្អែកទៅលើប៉ុន្មានចំនុចខាងលើ ក្រុមហ៊ុន R-Keeper បានផ្តល់នូវដំណោះស្រាយជាពិសេសេ កាត់បន្ថយភាពនូវយឺតយ៉ាវ​របស់បុគ្គលិក និងបន្ថែមគុណភាពលើការងារបំរើការដល់អតិថជន។ ដំណោះស្រាយនោះ​រូមមានទាំងផលិតផល និងកម្មវិធីគ្រប់គ្រង :

ផលិតផល: មានការជ្រើសរើសច្រើនសំរាប់អតិថជន ធានានូវគុណភាពនិងរូបរៀង។ ម៉ាស៊ីន POS អាចដំណើការលើ Dr Dos មានល្បឿនលឿន និងស្ថេរភាពតាមស្តង់ដា​បច្ចេវិទ្យា។

បណ្តាម៉ាស៊ីនព្រីនកំដៅមានល្បឿនលឿន និងបានបញ្ចូល driver ជាស្រេច ហើយនឹងដំណើការនៅក្នុងកំរិត line mode ជាមួយនឹងអង្គចងចាំខាងក្នុងផងនោះ បានធ្វើ​អោយវាមានស្ថេរភាពខ្ពស់ក្នុងព្រីនវិក្កយបត្រច្រើនជាប់ៗគ្នា។

កម្មវិធីគ្រប់គ្រង:

  • R-Keeper POS Table-Service: កម្មវិធីបំរើការសំរាប់កិច្ចការនៅក្នុងហាងកាហ្វេសួនច្បារ ដូចជាការបញ្ចូលការកុម្មង់ ចំនួនភ្ញៀវ បំបែកតុ បង្រួមតុ និងគិតលុយ។ល។ អេក្រង់បង្ហាញ​ស្និទ្ធស្នាល ងាយស្រួលប្រើប្រាស់ មានភាពវៃឆ្លាត​ និងអាចបង្កើតជា interface ផ្ទាល់ខ្លួន​បានទៀតផង។ ប្រព័ន្ធមានភាពងាយស្រួលប្រើ មិនទាមទាអោយអ្នកប្រើប្រាស់មាន​ចំណេះដឹងខ្ពស់ ដែលនេះគឺជាការសមស្របទៅនឹងការផ្លាស់ប្តូរបុគ្គលិករបស់ហាង។
  • R-Keeper Manager: កម្មវិធីសំរាប់បង្កើតទិន្នន័យ និងរបាយការណ៍សំរាប់ការលក់​ប្រចាំ​ថ្ងៃ។

ទីតាំងរបស់យើង