Global R-Keeper:

Spotlight

អំពីយើង

UCSR-Keeper ​គឺជាក្រុមហ៊ុន​​​​​​​​​​​​​​មួយ​ក្នុងចំណោមក្រុមហ៊ុន ដែលផ្ដល់ជូននូវដំណោះស្រាយ ផ្នែកពត៌មានវិទ្យា (Softwares និង Hardwares) ក្នុងការគ្រប់គ្រង និង ស្វ័យប្រវត្តិកម្មនៃ​ដំណើរការ មុខ​ជំនាញសំរាប់ស្ថាប័ន ពាណិជ្ជកម្ម  ក្នុងវិស័យ ភោជនីយដ្ឋាន សណ្ឋាគារ និង មណ្ឌលកំសាន្តផ្សេងៗ​​ ។ 

ចំនួនអតិថិជន របស់យើងខ្ញុំ មានការកើនឡើងយ៉ាងឆាប់រហ័ស ពីមួយថ្ងៃទៅមួយថ្ងៃ ។

សព្វថ្ងៃនេះ ប្រព័ន្ធដំណោះស្រាយ របស់យើងខ្ញុំបានពង្រីក​ និងកំពុងប្រើប្រាស់យ៉ាងជោគជ័យ ស្ទើតែនៅគ្រប់កន្លែង គឺអាស្រ័យទៅលើភាពស្និតស្នាល យ៉ាងពិតប្រាកដ ជាមួយអតិថិជន។ ទាំងនេះគឺជាមូលហេតុ ដែលយើងខ្ញុំតែងតែ​ខិតខំផលិត នូវផលិតផលដែលមានលក្ខណៈ ងាយស្រួលប្រើប្រាស់ ឆាប់ចាប់បាន ក៏ដូចជា សេវាកម្មថែរក្សាអតិថិជន យ៉ាងហ្មត់​ចត់ផងដែរ។

រាល់ដំណោះស្រាយរបស់យើងខ្ញុំ បានចែកជាច្រើន modules និងមាន version ផ្សេងៗគ្នាបំពេញទៅតាម តំរូវការ​ដ៏សមរម្យជាមួយ មុខការគ្រប់គ្រងណាមួយ របស់បណ្តាញណិជ្ជកម្មទាំងអស់ រួមមានទាំងហាងកាហ្វេតូចៗ ទៅដល់សណ្ឋាគារ ឬ មណ្ឌលកំសាន្តចំរុះធំៗ។ យើងខ្ញុំមានមោទនភាពខ្លាំងណាស់ ដែលបានផ្ដល់អោយ អតិថិជន នូវប្រព័ន្ធស្ថេរភាព និងគួររ​អោយជឿជាក់ជាទីបំផុត ក៏ដូចជាការធានាដល់អតិថិជន នឹងមានលទ្ធភាពប្រមូលដើមទុន មកវិញក្នុងរយៈពេលយ៉ាងឆាប់បំផុត ។

ប្រវត្តិនៃការរីកចំរើន

UCSR-Keeper បានបង្កើតឡើងនៅកម្ពុជា និងបានលូតលាស់យ៉ាងខ្លាំងក្លា ។ ផ្អែកលើមូលដ្ឋាននេះ យើងខ្ញុំបានពង្រីកបន្ថែមទៀត នូវបណ្តាផលិតផល ដែលបានប្រមូលនូវបទពិសោធន៍ និង​តំរូវការរបស់អតិថិជន លើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និងទ្រង់ទ្រាយពាណិជ្ជកម្មផ្សេងៗទៀត ។

រាល់ដំណោះស្រាយ softwares របស់យើងខ្ញុំត្រូវបានដឹងលឺ អាស្រ័យទៅដោយភាព ជឿជាក់ កំរិត ស្ថេរភាពខ្ពស់ Interface ស្និតស្នាល និងមានលក្ខណៈបំរែបំរួល យ៉ាងឆាប់រហ័ស។ ទាំងនេះជាមូលហេតុ ធ្វើអោយបណ្តាក្រុមហ៊ុន មានយីហោល្បីៗជាច្រើនបានជ្រើសរើសយក ផលិតផលយើងខ្ញុំ ។ ទោះបីជាស្ថាប័នពាណិជ្ជកម្មតូច ឬធំ ការបង្កើតងាយស្រួល ឬស្មុគស្មាញ យើងខ្ញុំតែងតែធានាជូនដល់អតិថិជនទាំងអស់ នូវការយកចិត្តទុកដាក់ ថែរក្សា ក៏ដូចជាការបង្ហាត់បង្រៀន​និងសេវាកម្មទាន់ពេលវេលាដល់អតិថិជន ។

ទីតាំងរបស់យើង