R-Keeper (POS System)
ដំណោះស្រាយ R-Keeper ដើមី្បមុខជំនួញ និងការគ្រប់គ្រងពាណិជ្ជកម្ម ដោយស្វ័យប្រវត្តិ ក្នុងវិស័យម្ហូបអាហារ និងមជ្ឈមណ្ឌលកំសាន្ត ដែលបង្កើតឡើង ដោយប្រព័ន្ធបច្ចេកវិទ្យាស្វ័យប្រវត្តិ R-Keeper POS និងបណ្តា Modules គ្រប់គ្រង ផ្សេងៗទៀត ។
ស្វ័យប្រវត្តិមុខជំនួញ
* R-Keeper ប្រើសំរាប់បញ្ចូលការកុម្មង់ និងគិតលុយដោយស្វ័យប្រវត្តិ (Manipulate) និងអាចគ្រប់គ្រងទៅលើ មីនុយមុខម្ហូបទាំងអស់ របស់ភោជនីយដ្ឋាន ឬបណ្តា ភោជនីយដ្ឋាន ។
* R-Keeper Pocket POS គឺជាឧបករណ៍អេឡិចត្រួនិច ប្រើសំរាប់ការកុម្មង់ចល័ត ដែលអាចបញ្ចូលតំរូវការ របស់ភ្ញៀវបានយ៉ាង លឿនបំផុត: PDA / ipad / iphone / ipod ។
* R-Keeper KDS ប្រើសំរាប់បង្ហាញរាល់ការកុម្មង់ ទៅដល់ផ្ទះបាយ ឬកន្លែងលាយភេសជ្ជៈ ។
តាមដានរាល់សកម្មភាពតាមរយៈប្រព័ន្ធអ៊ីនធឺណែត
* R-Keeper Web-Monitoring ប្រើសំរាប់ធ្វើការត្រួតពិនិត្យ រាល់សកម្មភាពទាំងឡាយរបស់ ភោជនីយដ្ឋាន តាមរយៈ Web អ៊ីនធឺណែត ។
ជំនួយផ្នែកគ្រប់គ្រង និងហិរញ្ញវត្ថុ
* R-Keeper Manager គ្រប់គ្រងទូទៅលើបញ្ជីមុខទំនិញ បុគ្គលិក ប្រព័ន្ធរបាយការណ៍ និងធ្វើការវិភាគលទ្ធផល នៃការលក់ដូរទៅដល់ផ្នែកហិរញ្ញវត្ថុ និងផ្នែកទីផ្សារ ។
* R-Keeper Store House គ្រប់គ្រងបរិមាណមុខទំនិញ ការចេញចូលមុខទំនិញ និងត្រួតពិនិត្យសម្ភារៈ វត្ថុធាតុដើម បានយ៉ាងច្បាស់លាស់ ។
ផ្នែកថែរក្សាអតិថិជន
* R-Keeper PDS គ្រប់គ្រងមូលដ្ឋានទិន្នន័យ ប្រវត្តិរបស់អតិថិជន និងលំអិតអំពីវិក័យប័ត្ររបស់អតិថិជន ដែលបានបរិភោគនៅក្នុង ភោជនីយដ្ឋាន គ្រប់គ្រងប្រព័ន្ធប័ណ្ណសមាជិក ប័ណ្ណ VIP ប័ណ្ណបញ្ចុះតម្លៃ ប័ណ្ណបង់ប្រាក់មុន និងប្រព័ន្ធរក្សាទុកពិន្ទុ ។
គ្រប់គ្រងបណ្តាញភោជនីយដ្ឋាន នៅការិយាល័យកណ្តាល
* R-Keeper Head Office គ្រប់គ្រងបណ្តាញភោជនីយដ្ឋានទាំងអស់ជាច្រើនកន្លែង នៅក្នុងការិយាល័យកណ្តាលរួមមួយ ។
សូមមើលព័ត៌មានលំអិតនៅខាងក្រោមនេះ ៖
- R-Keeper POS ប្រព័ន្ធកុម្មង់ដោយអេឡិចត្រូនិច ។
- R-Keeper Pocket POS ប្រព័ន្ធកុម្មង់អេឡិចត្រូនិច ដោយម៉ាស៊ីន PDA / ipad / iphone / ipod ។
- R-Keeper KDS អេក្រង់បង្ហាញរាល់ការកុម្មង់ ដាក់នៅក្នុងផ្ទះបាយ ឬកន្លែងលាយភេសជ្ជៈ ។
- R-Keeper PDS ប្រព័ន្ធគ្រប់គ្រងគណនីរបស់អតិថិជន និងប័ណ្ណសមាជិក ។
- R-Keeper Web-Monitoring ប្រព័ន្ធគ្រប់គ្រងភោជនីយដ្ឋានតាមរយៈអ៊ីនធឺណែត ។
- R-Keeper StoreHouse ប្រព័ន្ធគ្រប់គ្រងស្តុក និងបរិមាណមុខទំនិញ ។
- R-Keeper Manager ប្រព័ន្ធគ្រប់គ្រងកន្សោមទិន្នន័យរបស់ភោជនីយដ្ឋាន និងប្រព័ន្ធវិភាគរបាយការណ៍ពាណិជ្ជកម្ម ។
- R-Keeper Head-Office ប្រព័ន្ធគ្រប់គ្រងបណ្តាញភោជនីយដ្ឋានក្នុង ការិយាល័យកណ្តាលរួមមួយ ។