Global R-Keeper:

ដំណោះស្រាយសំរាប់ភោជនីយដ្ឋាន Fast Food

ទំរង់ ភោជនីយដ្ឋាន fast-food មានលក្ខណៈ ពិសេស ត្រង់រយៈពេល នៃការផលិត និង ចំអិន​ម្ហូបមាន ដំណើការជាប់ៗ រហូតជាមួយនឹង ល្បឿនលឿន ហើយ ការកុម្មង់ របស់ភ្ញៀវ ក៏មិនសូវ​ច្រើនដូចនៅ ក្នុងភោជនីយដ្ឋាន ធម្មតាដែរ។ នៅភោជនីយដ្ឋាន fast-food មិនចាំបាច់មាន ​ផ្នែកបំរើភ្ញៀវនោះទេ ប៉ុន្តែ ផ្នែកគិតលុយវិញ ត្រូវធ្វើការ ជាមួយនឹង ល្បឿនលឿន គួរសម ដើម្បីរក្សា លក្ខណៈ fast-food ដែលភ្ញៀវត្រូវការ។ មិនអនុញ្ញាត អោយមានការរងចាំយូរ ​ដល់ភ្ញៀវនៅក្នុង ភោជនីយដ្ឋានឡើយ។

សព្វថ្ងៃ នៅលើទីផ្សារ មានទំរង់ ភោជនីយដ្ឋាន fast-food ខុសៗគ្នា ច្រើនគួរសម ដូចជាទំរង់​ អ្នកគិតលុយជា អ្នក​ទទួល​ការកុម្មង់ គិតលុយនិង​ប្រគល់ម្ហូប ទៅអោយ ភ្ញៀវនៅនឹង​ កន្លែងហ្នឹងតែម្តង។ នៅមាន ទំរង់របៀប buffet មួយទៀត, ដែលភ្ញៀវ ជាអ្នក ជ្រើសរើសម្ហូប ដោយខ្លួនឯង បន្ទាប់មក​ យកទៅកន្លែង គិតលុយ ដើម្បីទូទាត់។ ហើយនៅមាន ទំរង់​មួយបែបទៀត នោះគឺ ក្រោយពេល គិតលុយភ្ញៀវ អាចធ្វើការ​ចល័ត ទៅណាក៏បាន ក្នុងហាង ដោយមានកាន់ នូវលេខសំ​គាល់របស់ខ្លួន បន្ទាប់មកទៀត បុគ្គលិកបំរើការ នឹងយកម្ហូប ទាំងនោះ ទៅប្រគល់អោយ ភ្ញៀវតែម្តង។ ដើម្បី គ្រប់គ្រង ភោជនីយ​ដ្ឋាន fast-food ដូចខាងលើ R-Keeper បានបង្កើត Version ថ្មី ពិសេសគឺ R-Keeper Quick Service។

បណ្តា module R-Keeper ប្រើប្រាស់នៅក្នុងភោជនីយដ្ឋាន fast-food :

  • R-Keeper Quick Service.
  • R-Keeper Head Office
  • R-Keeper Kitchen Display Unit

ទីតាំងរបស់យើង