ដំណោះស្រាយ សំរាប់ភោជនីយដ្ឋាន ស្រាបៀរ
ដូចគ្នាទៅនឹងភោជ្ជនីយដ្ឋាន ដ៏ទៃទៀត ហាងស្រាបៀរ ក៏មានកន្លែង សំរាប់ទទួល ការកុម្មង់ ផ្នែកផ្ទះបាយ ផ្នែកបំរើតុ និង ផ្នែកគិតលុយ ផងដែរ។ នៅក្នុងពាណិជ្ជកម្ម ភោជនីយដ្ឋាន ពេលវេលា ល្បឿន និង គុណភាព គឺ ពិតជាមានសារៈ សំខាន់ណាស់។ ដូច្នេះ រាល់វគ្គនីមួៗ ត្រូវមាន ដំណោះស្រាយ ទាន់ពេលវេលា រហ័ស និង មិនប៉ះពាល់ដល់ភ្ញៀវ។ ភ្ញៀវមិនចូលចិត្ តរងចាំយូរពេក ឬ បុគ្គលិកយក ម្ហូបមកច្រឡំ ដូចជាហៅស្រា 0.5 តែយកអោយ ភ្ញៀវតែ 0.3 ឬ ហៅបៀរ Heineken មួយដប បែជាចេញមក Heineken មួយកំប៉ុងទៅវិញ…. ចំពោះចំនួនមុខម្ហូប(ដែលគិតលុយ) សុទ្ធតែបានបញ្ចូលទៅក្នុងម៉ាស៊ីន POS ជាស្រេច។ ម្យ៉ាងវិញទៀត ការព្រីនជាវិក្កយបត្រ សំរាប់ភ្ញៀវ ក៏បានបញ្ជាក់ ពីភាពទាន់សម័យ របស់ហាងផងដែរ។
ស្រាបៀរបានដាក់ជាកេស ឬធុង ប៉ុន្តែពេលលក់ គឺគិតជាកែវទៅវិញ តើអ្នកគ្រប់គ្រង ដោះស្រាយការងារនោះ ដោយវិធីណា? ឬបុគ្គលិក ចាក់បៀរ ទៅអោយភ្ញៀវ សុទ្ធតែពពុះ ថាតើគ្រប់គ្រង Inventory យ៉ាងដូចម្តេចនៅចុងថ្ងៃ? ឧបករណ៍គ្រប់គ្រង ស្រាបៀររបស់ R-Keeper មានឧបករណ៍បញ្ជាដាក់ នៅតាមមាត់ថូ នៅពេល ដែលចាក់បៀរចេញវា នឹង ធ្វើការវាស់ ដោយស្វ័យប្រវត្តិ នូវបរិមាណ ស្រាបៀរតែម្តង ហើយបរិមាណនោះ នឹងត្រូវបាន បញ្ចូល ទៅក្នុងម៉ាស៊ីន POS ។
ក្រៅពីនេះ ភោជនីយដ្ឋានស្រាបៀរស្រស់ ក៏នៅមានការនាំចូល នូវធនធាន ឬ អាហារបំលែង ផងដែរ។ បណ្តាធន់ធាន ទាំងនេះគឺមាន តំលៃខ្ពស់គួរសម តែរយៈពេល ប្រើប្រាស់មិនសូវបានយូរ ប៉ុន្មានទេ។ ដូច្នេះគណនេយ្យ ពិបាកនឹង កំណត់ពេលវេលា នៃការលក់ចេញធនធាន ទាំងអស់នោះ។ ការបំលាស់ទី នៃធនធានក៏ជាមធ្យោបាយ ដ៏ល្អមួយដែរប៉ុន្តែត្រូវសមស្រប ជាមួយនឹង លក្ខខ័ណ្ឌរបស់ ភោជ្ជនីយដ្ឋានផងដែរ។ ប្រព័ន្ធនៃកម្មវិធី R-Keeper 7 និង Store House 4 នឹង អាចដោះស្រាយបាននូវ បញ្ហាទាំងឡាយ ដូចជាការលក់ដូរ និង ត្រួតពិនិត្យ Inventory សំរាប់ភោជ្ជនីយដ្ឋាន ស្រាបៀរទាំងមូល។
បណ្តា module R-Keeper ប្រើប្រាស់នៅក្នុងភោជនីយដ្ឋាន Beer ស្រស់:
- R-Keeper Table Service
- R-Keeper StoreHouse (SH4)
- R-Keeper Personal Discount System (PDS)
- Liquid control system