Global R-Keeper:

ដំណោះស្រាយ Delivery

បច្ចុប្បន្ននេះសេវាកម្មដឹកជញ្ជូនមុខម្ហូបដល់ទីកន្លែង កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងខ្លាជាទីបំផុត។ ដែលកត្តានេះបានបង្កីតអោយមានតម្រួវការនៃប្រព័ន្ធដឹកជញ្ជូនមុខម្ហូប ដោយស្វ័យប្រវត្តិ។ ទទឹមនឹងនេះសម្ព័ន្ធ R-Keeper International ក៏បានត្រៀមខ្លួនជាស្រេច ដើមី្បផ្តល់នូវដំណោះស្រាយដឹកជញ្ជូនមុខម្ហូប ដោយស្វ័យ​ប្រវត្តិរបស់ខ្លួន ជូនអតិថជនផងដែរ នោះគឺជាប្រព័ន្ធដែលបានបង្កីតឡើងជាពិសេសសំរាប់ការត្រួតពិនិត្យ រយៈពេលចំអិន និងដឹកជញ្ជូនមុខម្ហូប ។

ប្រព័ន្ធដឹកជញ្ជូនមុខម្ហូបមានមុខងារដូចខាងក្រោម

  • មុខងារគ្រប់គ្រង
  • មុខងារចាត់តាំង
  • មុខងារ Dispatcher
  • មុខងារផ្សព្វផ្សាយ
  • ប្រព័ន្ធផ្តល់របាយការណ៍

អត្ថប្រយោជន៍នៃផលិតផល

  • ដំណោះស្រាយ Delivery គឺជាផ្នែកមួយ ដែលមិនអាចផ្តាច់ចេញពីប្រព័ន្ធគ្រប់គ្រងភោជនីយដ្ឋាន R-Keeper។ ដែលប្រការនេះបានជួយអោយម្ចាស់ភោជនីយដ្ឋានមានការទុកចិត្ត និងធ្វើការបញ្ជូន​មុខម្ហូបទៅដល់អតិថជនបាន​យ៉ាងឆាប់រហ័សបំផុត។
  • ដំណោះស្រាយ Delivery អនុញ្ញាតិ្តអោយបង្កើតនូវប្រព័ន្ធដឹកជញ្ជូនមុខម្ហូប ដោយស្វ័យប្រវត្តិ​សម្រាប់ភោជនីយដ្ឋាន
  • មុខងារកក់ម្ហូបតាមរយៈទូរស័ព្ទ និងការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ចាប់តាំងពីការចាប់ផ្តើមចំអិន រហូតដល់ពេលមុខ​ម្ហូបបានដឹកជញ្ជូនដល់ដៃអតិថិជន ។

ដំណាក់កាលនៃការកុម្មង់ម្ហូប

  • ទូរស័ព្ទមកកាន់ផ្នែកផ្សព្វផ្សាយរបស់ប្រព័ន្ធភោជនីយដ្ឋាន
  • ផ្តល់ព័ត៌មានលិអិតនិងលេខទូរស័ព្ទរបស់លោកអ្នក ទៅកាន់ផ្នែកផ្សព្វផ្សាយកណ្តាល បន្ទាប់មកបុគ្គ​លិកបំរើការ នឹងបញ្ជូនពត៌មានរបស់លោកអ្នក ទៅកាន់ភោជនីយដា្ឋន ដែលនៅជិតបំផុត។
  • ធ្វើការកុម្មង់ម្ហូបរបស់លោកអ្នក
  • បុគ្គលិកផ្នែកផ្សព្វផ្សាយ នឹងធ្វើការត្រួតពិនិត្យម្តងទៀតនូវវិក័យប័ត្រ បន្ទាប់មកនឹងជំរាប់លោកអ្នកអោយ​ដឹងអំពី​ទឹកប្រាក់ ដែលត្រូវទូទាត់ ។

 

 

 

 

ទីតាំងរបស់យើង