ដំណោះស្រាយសំរាប់ហាងកាហ្វេ តាមលក្ខណៈពិសេសបែបលោកខាងលិច
មួយក្នុងចំណោមរូបរាងហាងការហ្វេ ដែលពេញនិយមនៅតាមទីក្រុងធំៗនោះគឺជាការតុប តែងហាងការហ្វេតាមរបៀបលោកខាងលិច។ រូបរាងពាណិជ្ជកម្មនេះ មិនមែនត្រឹមតែសំ រាប់លក់ការហ្វេអោយទៅអតិថជនប៉ុណ្ណោះទេ គឺថែមទាំងបានបង្ហាញនូវភាពទាន់សម័យ ទៅដល់យុវវ័យទៀតផង។ ទិសដៅនេះបានបញ្ជាក់នូវភាពពិសេសនៅក្នុងទំរង់ ច្នៃប្រឌិត និងទាន់សម័យ ហើយក្នុងមីនុយរូមមានប្រភេទកាហ្វេ ដែលលាយដោយម៉ាស៊ីនជាច្រើន និងភេសជ្ជៈដ៏ទៀតផងដែរ។ នៅក្នុងមីនុយមិនមានប្រភេទម្ហូបក្តៅៗនោះទេ ប៉ុន្តែជំនួស មកវិញនូវមុខម្ហូបស្រាលៗ ដូចជាម្ហូប salad នំ និងបង្ហែមលាងមាត់។ បណ្តាហាងកាហ្វេធំៗ តែងតែមានទិសដៅក្នុងផលិតផ្ទាល់ខ្លួន ហើយទិសដៅទាំងនោះអាចជាការបង្កើតនូវ salad នំ និងបង្ហែមលាងមាត់ និងផ្តល់អោយហាងរបស់ខ្លួន ហើយពេលខ្លះផ្តល់អោយបណ្តាហាងតូចៗផ្សេងទៀត។ ដើម្បីគ្រប់គ្រងអោយមានប្រសិទ្ធភាពនូវមុខរបរនេះ R-Keeper Enterprise បានផ្តល់មុខងារសំរាប់អ្នកគ្រប់គ្រងនូវលទ្ធភាពទាក់ទង និងដោះស្រាយដល់ទិន្នន័យរួមរបស់ហាងនៅតាមទីកន្លែងនិងពេលវេលាខុសៗគ្នា។